កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត២៥០គ្រួសារនៅភូមិ២ទៀតនាព្រំដែនកម្ពុជា ថៃក្នុងឃុំអូរបីជាន់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត២៥០គ្រួសារ ។

មន្ត្រីកាកបាទក្រហមអោយដឹងថ្ងៃទី០២ខែតុលាថា: ពលរដ្ឋទាំងនោះមកនៅក្នុងភូមិសិលាខ្មែរ ១៥០គ្រួសារ និងភូមិទំនប់ដាច់១០០គ្រួសារ ដែលជាភូមិ២ទៀតនៅបណ្តោយព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដែលនៅជាប់តំបន់ប្រឈមឬរងផលប៉ះពាល់ពីការរំលោភបំពានបូរណភាពទឹកដីរបស់ទាហាន ប៉ូលីសនិងអាជ្ញាធរ ក៏ដូចជាពលរដ្ឋថៃ ។

កម្មវិធីប្រារព្ធ ធ្វេីឡេីងនៅសុវណ្ណសីលារាម(វត្តអាងសិលា) ស្ថិតនៅឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ៕

Leave a Reply

Your email address will not be published. Required fields are marked *