ដោយ : ភ្នំធំ / សៀមរាប :លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តចុះត្រួតពិនិត្យតួនាទីភារកិច្ចនិងវឌ្ឍនភាពការងារ សម្រាប់ថ្ងៃទី២ ក្នុងឆមាសទី២ ឆ្នាំ២០២៥ ។
មន្ត្រីកងរាជអាវុធហត្ថសៀមរាបអោយដឹងថ្ងៃទី០២ខែតុលាថា: គោលដៅរួមមានមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន មន្ទីរស្រាវជ្រាវ និងបង្រា្កបបទល្មើស មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ។
និងមណ្ឌលទទួលព័ត៌មានរហ័ស១២៩៦ ដែលមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរងទទួលជំនាញ លោកប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការចំណុះឱ្យមន្ទីរ ៕

