ស្ត្រីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ តែត្រូវបានឧត្តមសេនីយ៍ចិត្តធម៌ម្នាក់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ

 

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅក្រុងសិរីសោភ័ណបានកោតសរសើរ និងអរគុណពីចិត្តសប្បុរសក្នុងគ្រាជូបគ្រោះថ្នាក់ចរាចរណ៍១ករណីនៅលើស្ពានសែសិនដងផ្លូវជាតិលេខ៥ខណៈដែលឃើញលោកឧត្តមសេនីយ៍ម្នាក់និងលោកស្រីបានចុះពីរថយន្តមួយគ្រឿងទៅធ្វើការជួយលើកស្ត្រីម្នាក់ដែលដេកដួលលើថ្នល់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៥ចំនុចស្ពានសែសិនស្ថិតក្នុងភូមិសែសិនសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បាននិយាយកាលពីថ្ងៃទី០១ខែតុលាថា: ស្ត្រីរងគ្រោះដែលជួបឧបទ្ទវហេតុត្រូវរថយន្តលុចស៊ីសRX300បុកខណៈកំពុងជិះម៉ូតូមកពីផ្សារបានលើកដាក់លើរថយន្តឧត្តមសេនីយ៍រូបនោះយកទៅមន្ទីរពេទ្យ។
ឧត្តមសេនីយ៍ទោចិត្តធម៌រូបនោះមានឈ្មោះ ឈុន ម៉ៅ ជាមេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយបន្ទាយមានជ័យ ។
ក្រោយបញ្ជូនដល់មន្ទីរពេទ្យស្ត្រីរងគ្រោះបានទទួលប្រាក់ឧបត្ថម្ភមួយចំនួនផងដែរពីលោកឧត្តមសេនីយ៍ដើម្បីដោះស្រាយថ្លៃចំណាយ ។
ឯរថយន្តជនបង្កនិងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរងចាំដោះស្រាយពេលក្រោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *