-
ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវនគរបាលបន្ទាយមានជ័យបន្តសហការដឹកជញ្ចូនពលករខ្មែរវិលវិញទៅកាន់លំនៅដ្ឋានជាបន្តបន្ទាប់ ។
អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រីយ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូងខេត្តបាត់ដំបង។
ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន១៩នាក់ ស្រី១០នាក់/ ក្នុងនោះកម្លាំងនគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋាន រួមមាន: ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ កំពង់ធំ ខេត្តសៀមរាប ។
នៅថ្ងៃទី២៧ ខែកញ្ញា ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន១៨នាក់ នគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់លំនៅដ្ឋាន ។
ពោលគឺក្នុងរវាង២-៣ ថ្ងៃ នគរបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីអាជ្ញាធរការទទួលពលករខ្មែរវិលវិញ ហើយប្រមូលនិងដឹកជញ្ជូនទៅកាន់លំនៅដ្ឋានជាបន្តបន្ទាប់ ៕

