អភិបាលខេត្តស្រះកែវប្រកាសបដិសេធមិនទទួលលិខិតតវ៉ារបស់អភិបាលខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- ស្រះកែវ :អភិបាលខេត្តស្រះកែវរបស់សៀមនា ថ្ងៃទី២៩ កញ្ញា ២០២៥ បានប្រកាសបដិសេធមិនទទួលលិខិតតវ៉ារបស់អភិបាលខេត្តបន្ទាយមានជ័យជាដាច់ខាត ។
ហើយនៅគឃ្លើននឹងព្រមានឱ្យពលរដ្ឋខ្មែររើចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យជាបន្ទាន់ក្នុងអំឡុង១៥ថ្ងៃ បើមិនដូច្នេះទេ នឹងអនុវត្តតាមច្បាប់របស់ប្រទេសសៀមលើប្រទេសកម្ពុជា

នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវប្រទេសសៀមចុះថ្ងៃទី២៩ខែកញ្ញា ហើយផ្ញើមកដល់សាលាខេត្តបន្ទាយមានជ័យនាថ្ងៃទី៣០ខែកញ្ញា ។

សូមរំលឹកថា ដើមឡើយនិងជាផ្លូវការលោកបរិញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវបានទទួលស្គាល់ថា ទឹកដីភូមិជោគជ័យ( ណងចាន់) និងភូមិព្រៃចាន់ នៅជាប់ភូមិព្រៃចាន់និងភូមិណងកែវឃុំ/ស្រុកគោកស៊ូង មិនដែលជាទឹកដីថៃ ហើយជំនាញខេត្តក៏មិនអាចចេញប័ណ្ណកម្មសិទ្ធិដីអោយពលរដ្ឋថៃបានឡើយ។
ប៉ុន្តែ ដោយរងសម្ពាធនិងការគំរាមកំហែងពីពីពួកជាតិនិយមជ្រុល ទាហាន ប៉ូលីសនិងពលរដ្ឋបះបោរចង់បានទឺកដីខ្មែរ ទើបលោកប្តូរចិត្ត ហើយថា ពលរដ្ឋសៀមនៅភូមិខាងលើអាចទៅសុំប័ណ្ណ(ប្លង់ដី) បាន ហើយបន្ទាប់មកបានចូលរួមបិទប្រកាសបណ្តេញពលរដ្ឋកម្ពុជាពីដីធ្លី ផ្ទះសម្បែងរបស់ពួកគេដើម្បីអោយទៅពលរដ្ឋសៀម ។

ហើយដោយសភាពការណ៍តានតឹង ឡើងកំដៅពេក លោកក៏បានប្រាប់កាសែតថា : លោកនិងអាជ្ញាធរ បានប្រគល់ភារកិច្ចរឿងព្រំដែន ទឺកដីចាប់យកនៅព្រំដែនអោយទាហាន ប៉ូលីសជាអ្នកអនុវត្តនិងដោះស្រាយ ។

ពោលគឺដូចការលើកឡើងលោក អានុទីន ឆានវីរាក់គុល ( Anutin Charnvirakul) នាយករដ្ឋមន្ត្រីសៀមដែរ ដែលថា : លោកគ្មានអំណាចអារកាត់ សម្រេចរឿងទឹកដីនិងវិវាទព្រំដែនទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *