ទាហានសៀមនាំអ្នកវាស់វែងចូលមកជិតបង្គោលព្រំដែនលេខ៤៦និង៤៧ នៅចំការ អំពៅ ភូមិ ជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :ព្រឹកម៉ោង៨និង១៥នាទី ថ្ងៃទី៣០ខែ កញ្ញា ឆ្នាំ ២០២៥ នេះ ទាហានថៃនាំអ្នតវកវាស់វែងចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំណុចចំការ អំពៅ ភូមិ ជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។

នេះបើតាមប្រភពព៍ត៌មានពីព្រំដែនកម្ពុជា ថៃនាថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ ។
ខណ:នេះ កងកម្លាំងកម្ពុជាឈរជើងទីនោះ បាន រុញចេញ មិនអោយពួកវាមក វាស់ បានទេ ។
ទទួលការទប់ទល់ដូច្នេះ ពួកទាហានសៀមបានដកថយបន្តិចទៅក្បែរ ដេីមស្វាយ ប៉ុន្តែមិនទាន់ទៅណាឆ្ងាយទេ ដែលជាសញ្ញាថា ស្ថានការណ៍នឹងវិវត្តន៍ប្រែប្រួលយ៉ាងឆាប់រហ័សជាមិនខាន ព្រោះអំឡុងមុននិងក្រោយបុណ្យភ្ជុំបិណ្យ ក៏ដូចឯជាពេលនេះ ភាគីសៀមទាំងទាហា ប៉ូលីស អាជ្ញាធរ សកម្មជននិងពលរដ្ឋបានប្រុងជើងការនិងចិញ្ចឹមចិត្តចូលមកលាយលួសបន្លា ប្រើប្រាសមធ្យោបាយ អាវុធសំខាន់ៗចូលមករំលោភបំពានបូរណភាពទឹកដីកម្ពុជា និងបណ្តេញពលរដ្ឋកម្ពុជាប្រមាណ២០០គ្រួសារពីភូមិ ផ្ទះសម្បែងនិងដីស្រែចម្ការនៅភូមិជោគជ័យ. អូរបីជាន់និងព្រៃចាន់ ។

ចំណែក គ្នា វាមួយ ក្រុម ទៀត ចង់ទៅ ចង់ទៅអុកឡុកនៅបង្គោលព្រំដែនលេខ៤៧ ។
ប៉ុន្តែ កងកម្លាំង ជួរមុខ និង ប្រជាពលរដ្ឋ យើង ត្រៀមខ្លួន ជានិច្ច ដើម្បី ការពារ បូរណភាពទឹកដី ។
នេះជា សកម្មភាព បង្ករហេតុ របស់ ទាហាន ថៃ រំលោភបំពាន មកលេី បូរណភាពទឹកដី កម្ពុជា និង បាន រំលោភ បទឈប់បាញ់គ្នាផងដែរ ។

គិតមកត្រឹមម៉ោង ៨:១៥ នាទនាទីព្រឹកកន្លងមក មិនទាន់ មាន សភាពការណ៍ ធ្ងន់ធ្ងរ នៅឡេីយ ទេ តែខាងយេីង ត្រៀម ខ្លួន ជានិច្ច ដើម្បី ការពារ បូរណភាពទឹកដី ៕

Leave a Reply

Your email address will not be published. Required fields are marked *