ផ្អាកការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអន្ទង់អាំងលើភ្នំ១៥០០ ស្រុកវាលវែងដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យហូរច្រោះ

ដោយ: ភ្នំធំ / ពោធិសាត់ :អាជ្ញាធរមូលដ្ឋាន រួមសហការជាមួយមន្ទីរសាធារណការខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បាននឹងកំពុងឡើងទៅអន្តរាគមន៍ជាបន្ទាន់ ដើម្បីឲ្យចរាចរណ៍ដឹកជញ្ជូននិងបងប្អូនដំណើរអាចធ្វើដំណើរបានឡើងវិញឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអន្ទង់អាំងលើភ្នំ១៥០០ នៅឃុំអន្លង់រាបស្រុវាលវែងខេត្តពោធិសាត់ ។

ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យហូរច្រោះ បាក់ដីគ្រប់មកលើផ្លូវជាច្រើនចំណុច ហើយបានផ្អាកការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិនេះ ពីយប់កន្លងមក ៕

Leave a Reply

Your email address will not be published. Required fields are marked *