កាសែតថៃជាភាសាអង់គ្លេសទាំង៣សុទ្ធតែរាយការណ៍ថា ទាហានថៃពិតជាបានបាញ់មកលើទាហានកម្ពុជា

ដោយ : ភ្នំធំ / បាងកក-ថៃ:កាសែតថៃជាភាសាអង់គ្លេសទាំង៣សុទ្ធតែរាយការណ៍ថា ទាហានថៃពិតជាបានបាញ់មកលើទាហានកម្ពុជា ដោយគ្រាន់តែថាដើម្បីជាការឆ្លើយតបនឹងការបាញ់ពីកម្ពុជាមុន។
នេះបើតាមលោកម៉ែន គឹមសេង អ្នកផលិតមាតិនិងកត់ត្រា រាយការណ៍របាយការណ៍ព័ត៌មានប្រចាំថ្ងៃបានធ្វើសម្រង់ចេញពីកាសែតថៃដូចជា: The Bangkok post, ,Khaosod English និងThe Nations Thailand ដែលចេញផ្សាយថ
រសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៥ ។

ដោយឡែកក្រសួងការពារជាតិកម្ពុជា ក្រសួង ស្ថាប័ននិងសារព័ត៌មានកម្ពុជាបញ្ជាក់ថា : ថៃបានបាញ់មុន ដោយមិនបញ្ជាក់ថា កម្ពុជាបានបាញ់តបវិញទេ ។
ហើយនៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដី។

ក្នុងនោះលោក ម៉ែន គឹមសេង ក៏បានថតទុកឲ្យហើយ កុំឲ្យកាសែតថៃប្តូរថាថៃមិនបានបាញ់ លើការចេញផ្សាយរបស់ខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *