ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-ព្រះវិហារ / ពោធិសាត់ :
ករណីការបាញ់ផ្លោងរបស់ទាហានសៀមមកលេីបូរណភាពទឹកដីកម្ពុជានិងកងកម្លាំងកម្ពុជា ដោយចាប់ផ្តេីមបាញ់នៅម៉ោង១១:៥២ព្រឹកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដែលការបាញ់មកលេីកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡេីយ។
នេះបើតាមលោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកអង្គការសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ថ្លែងកាលពីល្ងាចថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៥ ។
លោកបានបន្តថា : ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡេីយ។
ករណីបាញ់ផ្លោងនៅថ្ងៃនេះ(ថ្ងៃទី២៧ខែកញ្ញា) ដូចគ្នាករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯង មកលេីតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង៥:០១ ទៀបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែន។
លោកហេង រតនា បន្តថា: ការបាញ់ផ្លោងតែម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហេីយ!! ។
ដូចប្រសាសន៍របស់សម្តេចតេជោ ផ្តល់អនុសាសន៍ឱ្យរក្សាទុកភស្តុតាងរណ្តៅនេះ មានសារសំខាន់ណាស់! ករណីទាហានសៀមបាញ់នៅភូមិសាស្ត្រឃុំថ្មដា កន្លងមកនោះ កម្លាំងអង្គភាពCMACបានសហការជាមួយកងទ័ពចុះហ៊ុំពន្ធ័រណ្តៅគ្រាប់និងបានកំណត់អត្តសញ្ញាណគ្រប់ផ្លោងប្រភេទ១០៥មម ចំនួន៦រណ្តៅដែលផ្ទុះទាំងអស់ (លេី២១គ្រាប់ដែលបានបាញ់) ។
ដោយវិភាគអំបែងគ្រាប់១០៥មមនោះ អ្នកបច្ចេកទេសបានដឹងថា មានគ្រាប់ផ្លោង១០៥មមចំនួន៤គ្រាប់ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុលWP និង២រណ្តៅគ្រាប់ជាគ្រាប់ជះអំបែង។
អគ្គនាយកស៊ីម៉ាក់តាមរយ:ការវិភាគនេះ អាចដឹងច្បាស់ជាគ្រាប់ផ្លោងផលិតនៅប្រទេសណា ហេីយអ្នកណាជាអ្នកប្រេីប្រាស់គ្រាប់នោះយ៉ាងច្បាស់លាស់!។
ភស្តុតាងទាំងនេះនៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា សៀមជាអ្នកបាញ់មកលេីទឹកដីកម្ពុជា ហេីយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង គ្មានស្អីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត!! ។
ដូចនេះ ករណីផ្ទុះអាវុធនៅថ្ងៃ២៧ ខែកញ្ញានេះ ក៏ដូចគ្នាដែរគឺសៀមជាអ្នកបាញ់ ដូចនេះសៀមបាញ់មុន ពិតប្រាកដណាស់ ព្រោះកម្ពុជាគ្មានការផ្ទុះអាវុធផងហ្នឹង! ៕

