ផ្លូវអន្ទង់អាំងឬបុប្ផាលាក់ខ្លួននៅភ្នំ១៥០០ ស្រុកវាលវែងដែលច្រោះបាក់ដីបង្កពីភ្លៀងធ្លាក់នោះ ត្រូវបានជួសជុលនិងចរាចរណ៍បានធម្មតាវិញ

ដោយ : ភ្នំធំ / ពោធិសាត់ :កំណារ់ផ្ជាតិលេខ៥៥(ចំណុចអន្ទង់អាំង)PK141+300 ដែលរងការបាក់ច្រោះដីធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ រហូតដល់កាត់ផ្តាច់ចរាចរណ៍រយៈពេលខ្លី ហើយរំខានដល់ការដឹកជញ្ជូននិងធ្វើដណើរបងប្អូនប្រជាពលរដ្ឋ។

លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអោយដឹងនាព្រឹកថ្ងៃទី២៩ខែកញ្ញាថា: នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ចរាចរណ៍ចំពោះមធ្យោបាយគ្រប់ប្រភេទបានដំណើរការឡើងវិញហើយ លើកំណាត់ផ្លូវនេះ។

នៅនឹងមូលដ្ឋាននៃគ្រោះធម្មជាតិនោះផ្ទាល់ លោក ធាង ឡេង អភិបាលស្រុកវាលវែងអោយដឹងថា: នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបានដឹកនាំក្រុមការងារមន្ត្រីរាជការរដ្ឋបាលស្រុក ចុះពិនិត្យ និងនាំយកគ្រឿងចក្រសហការនឹងមន្ទីរសាធារណការខេត្ត និងអ្នកពាក់ព័ន្ធសម្រួលត្រង់ចំណុចដែលរងផលប៉ះពាល់ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៣៩ដល់ គីឡូម៉ែត្រលេខ ១៤៦ លេីកំណាត់ផ្លូវជាតិលេខ៥៥ ។

ឯអ្នកនាំពាក្យក្រសួងសាធារណការបានបន្តថា: បន្ទាប់ពីមានគ្រោះធម្មជាតិនេះ ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវ ធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ។

លោកនិយាយយ៉ាងដូច្នេះថា :” ក្រុមការនៅបន្តទាំងភ្លៀងធ្លាក់ជោគជាំដើម្បីកាយភក់ ដើមឈើ ដី ថ្ម កម្ទេចកំទី ចេញពីផ្លូវ កាយមុខទឹក ដោយធ្វើយ៉ាងណាឲ្យទីតាំងនោះវិលមករកស្ថានភាពដូចដើមវិញ” ៕

Leave a Reply

Your email address will not be published. Required fields are marked *