ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា [ អតីតមេទ័ពកំពូលម្នាក់របស់រាជរដ្ឋាភិបាលមកពីកូតាគណបក្សហ្វ៊ុនស៊ិនប៉ិច – អនុប្រធានទី២ ព្រឹទ្ធសភា ..] បច្ចុប្បន្ន ប្រធានគណបក្សខ្មែររួបរួមជាតិបានបំបែកភាពស្ងប់ស្ងាត់ និងបង្ហាញសេចក្តីក្លាហានរបស់លោក ហើយចេញមកធ្វើសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយទាក់ទិននឹងបញ្ហាព្រំដែន ផ្តោតលើចំណុចមួយចំនួន ពិសេសចន្លោះបង្គោលព្រំដែនលេខ៤១ដល់៤៩ឬបណ្តោយព្រំដែនពីម្តុំភូមិចម្ការគឃុំស្វាយចេកស្រុកស្វាយចេក កាត់ភូមិព្រៃចាន់.ភូមិអូរបីជាន់ ភូមិជោគជ័យ ភូមិសិលាខ្មែរឃុំអូរបីជាន់ស្រុកអូរជ្រៅរហូតដល់សង្កាត់អូរឬស្សី ប៉ោយប៉ែត អូរជ្រៅនិងស្ពានព្រំដែននាក្រុងប៉ោយប៉ែត ។
ពោលគឺនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលលោកនាយឧត្តមសេនីយ៍ស្គាល់ទីតាំងបង្គោលឡាក់ព្រំដែន(បង្គោលព្រំដែន) ខ្មែរ-ថៃ ច្បាស់លាស់ ចាប់ពីបង្គោលឡាក់លេខ៤១ នៅភូមិចំការគរ រហូតដល់បង្គោលឡាក់លេខ៤៩ នៅក្បែរស្ពានប៉ោយប៉ែត និងបង្គោលឡាក់មួយចំនួនទៀត ។
លោកបញ្ជាក់ថា : ” ព្រំដែននៅតំបន់ខាងលើមានភាពមិនប្រក្រតី១ចំនួន ។ថៃបានបំពានមកលើបូរណភាពទឹកដីកម្ពុជា..,” ។
មួយថ្ងៃបន្ទាប់ នាថ្ងៃទី២៦ខែកញ្ញានេះ លោកឃួន រឿន [អតីតមន្ត្រីរាជរដ្ឋាភិបាល មកពីគណបក្សហ្វ៊ុនស៊ីនប៉ិច] បានសូមប្រកាសគាំទ្រសេចក្តីថ្លែងការណ៍នាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ នេះដែរ ។
លោកឃួន រឿន បានរំលឹកថា : ” ឆ្នាំ១៩៧៩ ខែ៨ ខ្ញុំបានដឹកនាំទ័ពចលនាខ្មែរស[ ចលនាតស៊ូប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមនិងទាហានហេង សំរិន ] ចេញពីខេត្តពោធិ៍សាត់និងបាត់ដំបង ចំនួន៥០០នាក់ទៅដល់ជំរំចាស់ បានជួបនាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ នឹងរស់នៅ ធ្វើការជាមួយគាត់។
សេចក្តីថ្លែងការណ៍កម្រាស៣ទំព័រ ដែលផ្ញើចំហរជូនជនរួមជាតិនិងសាធារណ:មតិអន្តរជាតិមានខ្លឹមសារដូចខាងក្រោម :

