អភិបាលខេត្តបន្ទាយមានជ័យ : ថ្នាក់ខេត្ត កម្ពុជាថៃគ្មានសិទ្ធិការសម្រេចលើកិច្ចការព្រំដែន បូរណភាពទឹកដីទេ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្ត ខាងកម្ពុជាមិនមានសិទ្ធិសម្រេចលើបញ្ហាព្រំដែនបូរណភាព ទឹកដីនោះទេ ។
ហើយរដ្ឋបាលខេត្តរបស់ថៃ ក៏គ្មានសិទ្ធិសម្រេចអារសេចក្តីឬបង្គាប់អោយកាត់លើែសម្រេចអ្វីលើបញ្ហាព្រំដែននេះដែរ ។
នេះជាការច្រានចោលនឹងសំណើភាគីថៃ ខេត្តស្រះកែវដែលប្រកាសក្តែងៗថា អោយរដ្ឋបាលខេត្តបន្ទាយមានជ័យណែនាំពលរដ្ឋកម្ពុជានៅភូមិជោគជ័យ ភូមិព្រៃចាន់ឃុំអូរបីជាន់រុះរើសំណង់លំនៅឋាន បោះបង់ដីភូមិ ស្រែចម្ការនិងចាកចេញ ។ហើយភាគីថៃ ចូលមកកាន់កាប់។

លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានបញ្ជាក់ជាថ្មីកាលពីថ្ងៃទី២៥ខែកញ្ញាថា ៖« តាមខ្ញុំដឹងទាំងរដ្ឋធម្មនុញ្ញរបស់ថៃក៏ដូចជា រដ្ឋធម្មនុញ្ញ របស់កម្ពុជាបានកំណត់យ៉ាងច្បាស់ថាការសម្រេចពាក់ព័ន្ធនឹងបូរណភាព ទឹកដីនិងព្រំដែនគឺត្រូវមានការអនុម័តពីរដ្ឋសភា ព្រឹទ្ថធនិងឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ»។

លោក រាត្រី បានបន្ថែមថា៖ «ខេត្ត ពុំមានសមត្ថកិច្ច ក្នុងការ សម្រេចអំពី បញ្ហា កិច្ចការ ព្រំដែន និង ការងារ ខណ្ឌសីមា នេះ ទេ ។
រដ្ឋបាលខេត្ត បន្ទាយមានជ័យ ប្រកាន់ខ្ជាប់ នូវ គោលការណ៍ អនុវត្តតាម អ្វីដែលជាការព្រមព្រៀងអនុវត្តដែលប្រទេសទាំងពីរ ឯកភាពគ្នា ជាពិសេស ដំណោះស្រាយដែលនឹងត្រូវសម្រេចដោយGBC និង JBC ដែលជា យន្តការ មានសមត្ថកិច្ចលើកិច្ចការព្រំដែនស្របតាមMoU ឆ្នាំ២០០០ និងសន្ធិសញ្ញារវាងប្រទេសទាំងពីរ ( បារាំង សៀម) ជាដើម»។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានស្នើឱ្យអភិបាលខេត្តស្រះកែវបរិញ្ញា ពោធិសាត អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។
គឺចូលរួមក្នុងការដឹកនាំសម្របសម្រួលជាមួយគ្នាឱ្យបាន ជិតស្និទ្ធដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ដោយសន្តិវិធីនិងជៀសវាង រាល់សកម្មភាព ដែលអាចនាំឱ្យមានការពង្រីកទំហំវិវាទនិងបង្កើនភាពតានតឹង ។

ក្នុងនោះដែរ អភិបាលខេត្តបន្ទាយមានជ័យ បានរំឭកពីឡើងវិញនូវគោលការណ៍ចំនួន ៤ ចំណុច ដូចដែលបានលើកឡើងជូនអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ និងស្នើភាគីថៃយកចិត្តទុកដាក់អនុវត្តគោលការណ៍ទាំងនេះឱ្យបានពេញលេញនិងខ្ជាប់ខ្ជួន។
គោលការណ៍ទាំង៤ចំណុចនេះរួមមាន៖

១-ស្នើសុំរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នាហើយរង់ចាំការសម្រេចពីគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំកម្ពុជាថៃ។

២-ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។ ភាគីថៃត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣។

៣-ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗ ក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃមកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។

៤-ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ច របស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅ GBC និង JBC៕

Leave a Reply

Your email address will not be published. Required fields are marked *