បេសកកម្មរបស់អាវុធហត្ថខេត្តសៀមរាបក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥ បញ្ចប់ដោយមោទនភាព

ដោយ : ភ្នំធំ / សៀមរាប :ថ្វីត្បិតតែកងកម្លាំងមិនបានឈប់សម្រាក ជួបជុំសាច់ញាតិដើរលេងកម្សាន្តក្នុងថ្ងៃបុណ្យជាតិដូចគេឯង ប៉ុន្តែកម្លាំងអាវុធហត្ថខេត្តសៀមរាប ក៏មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការចូលរួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ទោះក្តៅ ឬរងារ ក្រោមដំណក់ភ្លៀង ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានអោយដឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៥ ថា: ដោយមិនគិតពីការសម្រាក និងការនឿយហត់ផ្ទាល់ខ្លួន ក៏នៅតែយកចិត្តទុកដាក់បំពេញភារកិច្ច ឥតរុញរា ក្នុងការរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ ។
គឺដែលមកលេងកម្សាន្តទាំងយប់ទាំងថ្ងៃ នៅតាមទីប្រជុំជន វត្តអារ៉ាម និងរមណីដ្ឋានកម្សាន្តនានា ក្នុងភូមិសាស្ត្រខេត្តសៀមរាប នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុត ៕

Leave a Reply

Your email address will not be published. Required fields are marked *