​ ​ ​អភិបាលស្រុកស្ទោង ថ្លែងអំណរគុណពលរដ្ឋ និងកីឡាករទូក ចំពោះការរក្សាសន្តិសុខនិងសាមគ្គីភាពក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

​កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកីឡាករទូកទាំងអស់ ដែលបានចូលរួមលេងកម្សាន្តក្នុងពិធីប្រណាំងទូកយ៉ាងសប្បាយរីករាយ ដោយរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អ សាមគ្គីភាព និងគ្មានអំពើហិង្សា។
​ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងពិធីបិទការប្រណាំងទូកប្រពៃណីនៅវត្តករណីដើម កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។
​លោកអភិបាលស្រុក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងតែគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រណាំងទូក និងការរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋស្រុកស្ទោង។
​ក្នុងពិធីនោះ គណៈកម្មការក៏បានប្រគល់អំណោយលើកទឹកចិត្តដល់ទូកនីមួយៗផងដែរ ដោយក្នុងមួយទូកៗទទួលបានថវិកា ២០ម៉ឺនរៀល សារុង ១០ កំប៉ុង អង្ករ ១បេ និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ពិធីប្រណាំងទូកនេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

Leave a Reply

Your email address will not be published. Required fields are marked *