ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ / បន្ទាយមានជ័យ :
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងទ័ព និងកងនគរបាល ក្រុមគ្រូពេទ្យ ប្រជាការពារភូមិ និងប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
ក៏មានការអញ្ជើញចូលរួមពីលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ រួមជាមួយនឹងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងមន្ត្រីរាជការខេត្តជុំវិញខេត្ត។
ឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារ ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះវីរកងទ័ព និងប្រជាពលរដ្ឋ។
ជាការកត់សម្គាល់.សម្តេចកិត្តិសង្គហបណ្ឌិតបាន” ស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែន សូមមានការយោគយល់ពី ទឹកចិត្តកងកម្លាំងនៅព្រំដែនដែលមានជម្លោះជាមួយប្រទេសថៃ ត្រូវរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិកម្ពុជាទាំងមូល និង ត្រូវមានជំនឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះ” ៕

