ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាព្រឹកថ្ងៃថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥ សម្តេច ម៉ែន សំអន បានអញ្ជើញថ្វាយគ្រឿងសក្ការៈ និងបួងសួង១លើកទៀតដើម្បីជាការដឹងគុណដល់បុព្វបុរសដែលបានកសាងប្រាសាទនៅប្រាសាទបន្ទាយទ័ព ។
ពិធីបែបនេះបានធ្វើ៣-៤លើកលើកមកហើយនាខែកក្កដា -កញ្ញាឆ្នាំ២០២៥ មិនេះ ក្នុងអំឡុងកម្ពុជាមានវិវាទព្រំដែនដ៏តាមតឹងជាមួយថៃដែលមកឈ្លានពានតាំងពីខែឧសភា រហូតមកទល់ពេលនេះ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ភ្លេង និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនជាតិនិងមាតុភូមិ នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅក្នុងភូមិថ្នល់ដាច់ឃុំ/ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ៕

