អភិបាលខេត្តបន្ទាយមានជ័យ កម្ពុជានិងអភិបាលខេត្តស្រះកែវ ថៃកំពុងត្រៀមជួបប្រជុំគ្នានៅប៉ោយប៉ែតជជែករឿងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់

 

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ថ្ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅសាលប្រជុំទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា បាននឹងកំពុងត្រៀមអញ្ជើញជាម្ចាស់ផ្ទះ ជួបប្រជុំជាមួយលោកបរិញ្ញា ពោធិសាត អភិបាលខេត្តស្រះកែវ ប្រទេសថៃ ដែលត្រូវចូលរួមកិច្ចប្រជុំពិភាក្សាការងារបន្ទាន់។

គឺទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា និងភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃ ដែលទាហាន តម្រួតនគរបាលថៃបានរំលោភបំពាន រាយបន្លាលួស ដាក់កង់ឡានយក ហើយបណ្តេញពលរដ្ឋ១២គ្រួសារពីដីភូមិ ស្រែចម្ការនិងផ្ទះសម្បែង។
ហើយថៃនៅតែបន្តបង្ករឿងឥតឈប់ឈរ បង្កហឹង្សារលើព្រះសង្ឃ ពលរដ្ឋ កងកម្លាំងឥតអាវុធរបស់កម្ពុជារបួស៣០នាក់ ប្រកាសបន្តបណ្តេញពលរដ្ឋកម្ពុជាយ៉ាងតិច២០០នាក់ពីផ្ទះសម្បែង ភូមិករណ៍ ហើយឈ្លានពានយកទឺកដីទៅអោយពលរដ្ឋថៃតាមផែនទីថៃ(ផែនទីចោរ) ដែលគូសឡើងជាឯកតោភាគី។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានជួបប្រជុំជាមួយលោកបរិញ្ញា ពោធិសាតអភិបាលខេត្តស្រះកែវកន្លងមក អភិបាលខេត្តទាំងពីរបានជួបប្រជុំគ្នានៅទីស្នាក់ការទីនោះ រួចហើយ ក្នុងនោះភាគីកម្ពុជាបានបញ្ជាក់ក្នុងខ្លឹមសារសំណើទៅភាគីថៃចំនួន៤ ចំណុច រួមមាន៖

១-ស្នើសុំរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នាហើយរង់ចាំការសម្រេចពីគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំងកម្ពុជាថៃ។

២-ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។ ភាគីថៃត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០០។

៣-ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃមកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។

៤-ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ច របស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅ GBC និង JBC ៕

Leave a Reply

Your email address will not be published. Required fields are marked *