ដោយ : ភ្នំធំ / ភ្នំពេញ :រថយន្ដស៊េរីទំនើប Jeep ពាក់ផ្លាកលេខ កម្ពុជា RATHA.76 ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បន្ទាប់ពីបេីកបុកជាមួយរថយន្ដ TOYOTA Prius ពាក់ផ្លាកលេខ ភ្នំពេញ 2VE-3962 រួចបន្តទៅបុកម៉ូតូ HONDA VARIO ពាក់ផ្លាកលេខ ភ្នំពេញ 1KM-7137 បណ្ដាលឲ្យរងការខូចខាត។
រួចរថយន្ដក៏មានការឆ្លងចរន្តអគ្គិសនីបង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២:៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពេលកេីតហេតុភាគីខាងរថយន្ដJeep បានធ្វេីការចរាចរដោះស្រាយនិងភាគីរថយន្ដ TOYOTA Prius រួមជាមួយភាគីម៉ូតូ ដេីម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង ចំណែកឯរថយន្ដ Jeep សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នសិន ៕

