ដោយ : ភ្នំធំ / បាងកក ថៃ ៖ព្យុះសង្ឃរាទីហ្វុងរ៉ាហ្កាសា(Super Typhoon Ragasa ) ត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅខ្លាំងបំផុតនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានដែលស្រង់ប្រភពរបស់នាយកដ្ឋានឧតុនិយមថៃ ។
យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ របស់នាយកដ្ឋានឧតុនិយមថៃ (TMD) ដែលបានចេញផ្សាយនៅម៉ោង ៥ល្ងាច ថ្ងៃពុធទី២៤ខែកញ្ញា បានឲ្យដឹងថា : ព្យុះទីហ្វុង Ragasa កំពុងស្ថិតនៅសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីន កោះតែវ៉ាន , ទីក្រុងហាណូយប្រទេសវៀតណាម , កោះហៃណាន់ក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្តក្វាងទុង( Guangdong) ទីក្រុងហុងកុង ប្រទេសចិន ដោយមានកម្លាំងខ្យល់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
សម្រាប់ប្រទេសថៃ ភាគឦសាន ឥទ្ធិពលព្យុះទីហ្វុងនេះ បានទទួលបន្តបន្ទាប់ហើយដូចជាបងកកទឹកជំនន់ក្នុងស្រុកខ្លះនៃខេត្តអ៊ូប៊ុ រាជធានី ស៊ីសាកេត ខេត្តរ៉យអេត ស្រុកសង្ខាក់ខេត្តសុរិន្ទជាដើម ៕

