ដោយ : ភ្នំធំ / ភ្នំពេញ:
គេឃើញកាលពីថ្ងៃទី២០ខែកញ្គាឆ្នាំ២០២៥ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ.លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងមន្ត្រីពាក់ព័ន្ធបានអញ្ជើញទៅទទួលស្វាគមន៍និងជូនដំណើរ ជូនពរដល់អ្នកដំណើរដែលធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីស្របតាមការណែនាំនិងអនុសាសន៍របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបន្តដាក់រថយន្តក្រុងអោយអ្នកដំណើរជិះដោយឥតគិតប្រាក់( Free) ពីរាជធានាិភ្នំពេញទៅខេត្ត២៤លើ២៥ ។
ទាក់ទិននឹងទីកន្លែងជិះនៅរាជធានី តោះបងប្អូនមកស្គាល់ទីតាំងជិះឡានក្រុងទៅលេងស្រុកអត់អស់លុយទូទាំងប្រទេសនារដូវបុណ្យភ្ជុំបិណ្ឌនេះ ខេត្តណាត្រូវជិះនៅកន្លែងណានៅខាងក្រោម :
១-ភ្នំពេញ /កណ្ដាល /តាកែវ : ស្ថានីយរថយន្ដ ក្រុងផ្លូវជាតិលេខ២ចាក់ អង្រែ លើ
២-ភ្នំពេញ /ស្វាយរៀង /ព្រៃវែង : ស្ថានីយរថយន្ដក្រុងផ្លូវជាតិលេខ១ (វាលស្បូវ ច្រកចូលបុរីតារាសំណាង) ។
៣-ភ្នំពេញ /កែប /កំពត /ព្រះសីហនុ /កោះកុង /កំពង់ស្ពឺ : ស្ថានីយរថយន្ដក្រុង ផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ព អាកាស)
៤-ភ្នំពេញ /កំពង់ឆ្នាំង /ពោធិ៍សាត់ /បាត់ ដំ បង បន្ទាយមានជ័យ / ប៉ៃលិន : ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ
៥-ភ្នំពេញ /កំពង់ធំ /សៀមរាប /ឧត្តរមានជ័យ /ព្រះវិហារ: ដីឡូត៍តំបន់ OCIC(រង្វង់មូលទេពមច្ឆា)
៦-ភ្នំពេញ /កំពង់ចាម/ត្បូងឃ្មុំ /ក្រចេះ/ស្ទឹង ត្រែង /មណ្ឌលគិរី /រតនគិរី : ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ៕

