ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-ស្រះកែវ :
កាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២៥ ពលរដ្ឋរដ្ឋខ្មែរ២០នាក់ ក្នុងនោះស្រី១០នាក់ ម្នាក់ៗសុខចិត្តបង់លុយ៦០០០បាត ឱ្យមេខ្យល់ ដើម្បីនាំឆ្លងដែនខុសច្បាប់ទៅស៊ីឈ្នួលនៅប្រទេសសៀម ។
ប្រភពព័ត៌មានពីព្រំដែនអោយដឹងថា: នៅព្រឹកថ្ងឌដដែលនោះ ពួកគេត្រូវតម្រួតនិងទាហានសៀមចាប់ឃាត់ខ្លួនបាន នៅចំណុចឃុំខ្លងហាត ស្រុកខ្លងហាតខេត្តស្រះកែវ ទល់មុខឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង។
នារសៀលថ្ងៃដដែល ពលរដ្ឋអ្នកទាំង២០នាក់ បាននឹងកំពុងត្រូវបានធ្វើការសួរនាំដោយនរគបាលសៀម ប្រហែលមិនត្រូវដោះលែងនោះទេ គឺត្រូវបញ្ជូនទៅឃុំខ្លួនចន្លោះពី១ខែទៅ៣ខែកន្លះនៅពន្ធនាគារក្នុងខេត្តស្រះកែវ។
ពលរដ្ឋទាំងនោះ ថា បានជ្រៀតទៅរកការងារធ្វើឡើងបិញនៅប្រទេសសៀម ព្រោះក្នុងស្រុកពុំមានការងារអ្វីអាចធ្វើបាន ហើយបើមានក៏ប្រាក់ឈ្នួលទាបនិងមិនអាចបានយូរអង្វែង។
ទោះយ៉ាងណា ពួកគេក៏រមឹលគុណដូនតា ញាតិកា៧សន្តានដែលចែកឋានទៅហើយ ព្រោះមិនរងឮចាំដល់ឆ្លងបុណ្យភ្ជុំសិនសឹមទៅ ?
ប៉ុន្តែពួកគេថា បានទៅកាន់បិណ្ឌរូចហើយៗបន្ទាន់ចេញទៅ ព្រោះមេខ្យលហៅរន្ថើនពេក៕

