ស្ថិតិបេក្ខជនប្រឡងជាប់សញ្ញាប័ត្របាក់ឌុបឆ្នាំ២០២៥ នៅបន្ទាយមានជ័យ ៨៥, ៥២% , ស្រី៩០, ២៤%

ដោយ :  ភ្នំធំ / បន្ទាយមានជ័យ :ស្ថិតិបេក្ខជនប្រឡងជាប់សញ្ញាប័ត្របាក់ឌុបឬសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ៨៥, ៥២% , ស្រី៩០,២៤

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥ ថា: បេក្ខជននៅខេត្តបន្ទាយមានជ័យប្រឡងបាក់ឌុបឆ្នាំ២០២៥ នេះ បេក្ខជន(ទាំងចំណេះទូទៅ: ចទ ទាំងស្វ័យរិចំណេះទូទៅ: ស្វទៅរ ចទ ,បំពេញវិជ្ជា: បំ វិ , ស្វ័យរិនបំពេញវិជ្ជា: ស្វរ បំវិ) មកប្រឡងចំនួ ៦.៤៥១នាក់ ស្រី៣.៦៧៩នាក់  ក្នុងនោះប្រឡងជាប់សរុបចំនួន៥. ៥១៧នាក់ ស្មើ ៨៥, ៥២% , ស្រីចំនួន៣. ៣២០នាក់ ស្មើ ៩០, ២៤%  ។
ក្នុងនោះនិទ្ទេសA ចំនួន ១២៤នាក់/ ស្រី៦៩នាក់ ,  B ចំនួន៤៤៥នាក់ , C  ចំនួន  ១ ៣២៥នាក់, D  ចំនួន២ ០៩០នាក់និងE ចំនួន១ ៥៣១ នាក់ ។

លោកឈូ ប៊ុនរឿង អោយដឹងបន្តថា : ក្នុងនោះ លទ្ធផលបាក់ឌុបឆ្នាំនេះ ខេត្តបន្ទាយមានជ័យ កក៏មានបេក្ខនារីឈ្មោះ ឃុន ដាលីណា រៀនៅរៀនៅសាលាសុវណ្ណភូមិទី២២ ក្រុង ប៉ោយប៉ែត ជាប់និទ្ទេសA  ពិន្ទុ១០០ ផងទៀត ។ពោលគឺក្នុងចំណោមបេក្ខជន / នារីនិទ្ទេសសA ចំនួន៣. ០០៣នាក់ទូទាំងប្រទេស ។
ដោយឡែកនៅវិទ្យាល៏យមង្គលបូរីបេក្ខនារីកូនភ្លោះ ជាប់និទ្ទេសA ទាំង២នាក់ជាដើម ។

លោកឈួ ប៊ូនរឿង បន្តថា: ក្នុងនោះទៀត ខេត្តក៏មានបេក្ខជន នារីជាប់១០០%  គឺមកពីវិទ្យាល័យណាំតៅស្រុកភ្នំស្រុក។
ខេត្តបន្ទាយមានជ័យមានបេក្ខជនជាប់បាក់ឌុបនិទ្ទេសA លំដាប់ទី៨ នឍចំណាត់ថ្នាក់ខេត្ត រាជធានីទាំង២៥ ខណ: រាជធានីភ្នំពេញលំដាប់ទី១  ខេត្តកណ្តាលលំដាប់ទី២ និងខេត្តមណ្ឌលគិរីលំដាប់ទី២៥ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាលខេត្តបានអបអរសាទរនូវសមិទ្ធផល លទ្ធផលប្រឡង់បាក់ឌុបឆ្នាំ២០២៥ ដ៏ល្អនេះ ក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់ លោកបណ្ឌិតសភាចារ្យហង់ចួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងជំនាញ , លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត និង ដឹកនាំ មន្ត្រីអប់រំ អាជ្ញាធរ អង្គការ សមាគម។
ជា ពិសេសគណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ អាណាព្យបាលសិស្សនិងសាម៉ីខ្លួនសិស្សដែលខិតខំ ៕

Leave a Reply

Your email address will not be published. Required fields are marked *