អ្នកសារព័ត៌មានជាតិនិងអន្តរជាតិបន្តកំពុងស្ថិតនៅភូមិនាព្រំដែនកម្ពុជា ថៃខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :
អ្នកសារព័ត៌មានជាតិនិងអន្តរជាតិតាំងពីបន្តកំពុងស្ថិតនៅភូមិនាព្រំដែនកម្ពុជា ថៃខេត្តបន្ទាយមានជ័យភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីផ្តិតយករូបភាពនិងកត់ត្រាយកព័ត៌មានទាក់ទិនសកុម្មភាពទាហាន នគរបាល អាជ្ញាធរនិងកម្លាំងថៃដែលចូលមកឈ្លានពាន រំលោភបូរណភាពទឹកដីដូចជារាយលួសបន្លា ដាក់កង់ឡាន ដើរចូលមកឬដាក់សព្វាវុធ គ្រឿងចក្រចូលទឹកដីកម្ពុជានិងប្រើអំពើហឹង្សារលើព្រះសង្ឃ ពលរដ្ឋ និងកងកម្លាំងកម្ពុជាដូចកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥មកន្លងមក។
គឺស្ថិតនៅភូុមិជោគជ័យ ភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅនិងនៅម្តុំច្រកព្រំដែនតំបន់បឹងត្រកួន នាភូមិថ្នល់បំបែក ភូមិបន្ទាយមានរឺទ្ធិឃុំគោករមៀតស្រុកថ្មពួក ។

សូមរំលឹកថា កាលពីល្ងាច ព្រលប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ ទាហាន នគរបាលថៃជាច្រើនចូលមករាយលួសបន្លាជាថ្មីព័ទ្ធយកដីស្រែចម្ការពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ។

ពួកគេប្រើកាំភ្លើងបាញ់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់គ្រាប់ជ័រ បាញ់ចំពាមគ្រាប់គ្រាប់ឃ្លី/កូនដុំដែក ប្រើឧបករណ៍បង្ក្រាប ម៉ាស៊ីនបញ្ចេញសម្លេង( Long Range Acoustic Device ) ឬអាវុធសូរសព្ទមានកំលាំង ១៦០ – ២០០ ដេស៊ីប៊ែល ) និងផ្សែងពុលទៀត….បង្កអោយព្រះសង្ឃ ពលរដ្ឋកម្ពុជា ទាហាន ប៉ូលីសកម្ពុជាចំនួន៣០នាក់ រងរបួស ក្នុងនោះ៤នាក់រងរបួសធ្ងន់ ….៕

Leave a Reply

Your email address will not be published. Required fields are marked *