កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួថែរក្សា ការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋនៅតាមបណ្ដាទីវត្ត អារាមនានា

ដោយ : ភ្នំធំ / ភ្នំពេញ:កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងថ្ងៃទី២១ខែកញ្ញាថា កម្លាំងខ្លួនចូលរួមថែរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋនៅតាមបណ្ដាទីវត្ត អារាមនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខែកញ្ញាឆ្នាំ២០២៥ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ គោរពជូនពរប្រជាពលរដ្ឋទាំងអស់ នៅពេលយកបាយ សម្លរ នំចំណី ទៅប្រគេនព្រះសង្ឃតាមវត្ត អារាម ផ្សេងៗ សូមមាន សុខ សុវត្ថិភាព បើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ថ្ងៃនេះថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕

Leave a Reply

Your email address will not be published. Required fields are marked *