ដោយ : ភ្នំធំ / បាងកក-ថៃ:យោងកាសែតព័ត៌មានពិតឬខាវស៊ុត( Khaosod English) រាយការណ៍នៅថ្ងៃអាទិត្យទី១៤ ខែកញ្ញា ម្សិលមិញនេះថា ពាណិជ្ជករថៃតាមព្រំដែនអង្វរសុំបើកច្រកឡើងវិញដោយសារថៃខាត ១០០លានបាត/១ថ្ងៃ(ជាង៣,៥ លានដុល្លារអា) ។
ប៉ុន្តែនាយករដ្ឋមន្ត្រី លោកអនុធីន និយាយបែបដឹងថាទៅមិនរួច ហើយយករួចខ្លួនថា រាជរដ្ឋាភិបាលស្តាប់តាមមហាជនថៃគឺមិនទាន់បើកទេ បើសិនជាកម្ពុជាមិនដោះស្រាយលក្ខខណ្ឌ៣ដែលមាន: ១-ដកអាវុធធុនធ្ងន់ពីព្រំដែន ២-ដោះមីន និង៣- បង្ក្រាបល្បែងអនឡាញ។
កាសែតដដែលផ្សាយថា ថៃនាំចេញទំនិញប្រើប្រាស់ប្រចាំថ្ងៃប្រមាណ ១មុឺនលានបាត/ឆ្នាំ.មកកម្ពុជា ប៉ុន្តែនៅម៉ោងនេះ អ្នកជំនួញថៃធំៗនិងកម្លាំងពលករថៃកំពុងដេកយំសោកស្តាយទីផ្សារដែលខ្លួនបានពង្រីកកាលពីជាង៣០ឆ្នាំ កន្លងមក ។
ហើយនៅវេលានេះ ដោយសារការបិទព្រំដែនកម្ពុជា-ថៃ, កម្ពុជាបង្វែរទិញទំនិញពីចិននិងវៀតណាម ដែលមានតម្លៃថោកជាងថៃ មកជំនួសវិញហើយ ។
កាសែតបន្តថា: ខណ: ពួកថៃជាតិនិយមជ្រុល កំពុងថ្កោលទោសប្រទេសជប៉ុន ដោយសារវិនិយោគិនជប៉ុននៅថៃ សំណូមពរតាមរយៈស្ថានទូតជប៉ុននៅបាងកកនិងភ្នំពេញ ឱ្យកម្ពុជា-ថៃ បើកច្រកព្រំដែនឡើងវិញ ។
តែត្រូវក្រុមជ្រុលនិយមថៃនិងកងទ័ពថៃដែលជ្រុលខ្លួនធ្វើជាខ្លាំង រឹងរូស បានបដិសេធ មិនព្រមធ្វើតាមនោះ ប្រៀបដូចកំពុងដុតកម្ទេចឬសគល់និងអនាគតសេដ្ឋកិច្ចថៃនិងជីវភាពប្រជាជនថៃ ។
ទាក់ទិនករណីនេះ ភាគីកម្ពុជានៅរក្សាការស្ងាត់ស្ងៀមនិងមិនចាប់អារម្មណ៍ឡើយនឹងការលើកឡើងរបស់ភាគីថៃឡើយ ដោយទំនងជាថា ថៃនិយាយនិងធ្វើសម្មភាពអ្វីៗសុទ្ធតែមិនពិត ៕

