ដោយ : ភ្នំធំ / ភ្នំពេញ: :អាកាសយានដ្ឋានអន្តរជាតិតេជោ ជាព្រលានយន្តហោះថ្មីសន្លាងរបស់កម្ពុជា មានទំហំដី ២៦០០ហិកតា លំដាប់ថ្នាក់ 4F សាងសង់ឡើងក្រោមទឹកប្រាក់វិនិយោគជាង២,១៥ ប៊ីលាន ដុល្លារ (២. ១៥០លានដុល្លារ) ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដោយទុនវិនិយោគនេះជារបស់ជនជាតិខ្មែរ ១០០%។
នេះបើតាមអ្នកវិនិយោគនិងមន្ត្រីរាជរដ្ឋាភិបាលអផឮោយដឹងថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៥ ។
វាត្រូវរចនានិងសាងសង់ឡេីងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណេីរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC ។
ចាប់ផ្តើមឡើងក្នុងដំណាក់កាលទី១ ជាមួយសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ១៥ លាននាក់ក្នុងមួយឆ្នាំ និងមានគម្រោងពង្រីកបន្ថែមដើម្បីទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងឆ្នាំ ២០៣០ និងអ្នកដំណើរ ៥០ លាននាក់នៅឆ្នាំ២០៥០ ៕

