ដោយ : ភ្នំធំ / តូក្យូ-ជប៉ុន :ទាក់ទិនដំណើរការនិងលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC កម្ពុជា ថៃលើកទី១៨ មានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ ដែលឆ្លុះបញ្ចាំងអោយឃើញទស្សន: មាគ៎ានយោបាយរបស់រាជរដ្ឋាភិបាលជប៉ុន។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា: ១. រដ្ឋាភិបាលជប៉ុនសូមចូលរួមសាទរដែលប្រទេសកម្ពុជា និងថៃបានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (លើកទី១៨) នៅថ្ងៃទី១០ ខែកញ្ញា ជាមួយនឹងវឌ្ឍនភាពនៃកិច្ចពិភាក្សាទាក់ទងនឹង : ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន , ការដោះមីន និងការបើកឡើងវិញនូវដឹកជញ្ជូនតាមច្រកព្រំដែន ដែលនេះបង្ហាញពីលទ្ធផលដ៏សំខាន់ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។
២. រដ្ឋាភិបាលជប៉ុនក៏សូមសម្តែងការវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនាមជាប្រធានអាស៊ាន។
៣. រដ្ឋាភិបាលជប៉ុនសង្ឈឹមថា ប្រទេសកម្ពុជានិងថៃនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការសន្ទនា ។
ដោយជប៉ុនបានចាត់ទុកថាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ៕

