យោធាសៀមក្នុងដំណើរទៅបង្ក្រាបការបះបោរនៅភាគខាងត្បូងជួបគ្រោះថ្នាក់ឡានធ្លាក់ផ្លូវ : ៨នាក់រងរបួសធ្ងន់/ ស្រាល

ដោយ : ភ្នំធំ / សុងខ្លា -ថៃ៖ឡានយោធាសៀមមួយគ្រឿងដឹកកងកម្លាំងក្នុងដំណើរទៅបង្ក្រាបការបះបោរនៅភាគខាងត្បូង នៅព្រឹកថ្ងៃទី ១១ ខែ កញ្ញាឆ្នាំ២០២៥ បានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវក្រោយពីដាច់ហ្វ្រាំងពេលកំពុងតែប្រញាប់ប្រញាល់ដឹកទាហានចេញទៅបង្ក្រាបក្រុមបះបោរថៃនៅភាគខាងត្បូង។ ហេតុការណ៍នេះបានបណ្តាលឲ្យទាហានថៃចំនួន៨នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ក្នុងចំណោមនោះមានអ្នកខ្លះរងរបួសធ្ងន់ស្រាល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ឡានដឹកទាហានឈុតប៉ារ៉ាបានជ្រុលដៃធ្លាក់ចុះចេញពីផ្លូវ និងបាត់ដានតាមប្រព័ន្ធទូរស័ព្ទរបស់ទាហានទម្រាំមានការជួយសង្រ្គោះទាហានរបស់ខ្លួនស្ទើរតែខកពេលទៅហើយ។ រថយន្តនេះបានដាច់ហ្វ្រាំង បណ្ដាលឲ្យបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ចូលទៅក្នុងជ្រោះមួយ នាចំហៀងផ្លូវពេលកំពុងធ្វើដំណើរុ។

តាមប្រភពដដែលថា ឡានដឹកទាហាននេះបានធ្លាក់ផ្លូវ ឃុំណាថាវី ស្រុកណាថាវី ខេត្តសុងក្លា ភាគខាងត្បូង ដែលធ្វើដំណើរទៅបង្រ្កាបការបះបោរនៅភាគខាងត្បូង ៕

Leave a Reply

Your email address will not be published. Required fields are marked *