កំពង់ឆ្នាំង៖ បុរសចំនួន ៣ នាក់បានរងរបួសធ្ងន់ ខណៈរថយន្ត Prius មួយគ្រឿងបានបេីកធ្លាក់ផ្លូវ ជ្រុលទៅបុកលូនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រទី ៩៩ ក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា រថយន្តម៉ាក Prius ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BR-6630 ដែលមានឈ្មោះ ចាប វិជ្ជរ៉ូ អាយុ ២៥ ឆ្នាំ រស់នៅភូមិសំរោងអណ្តែត ឃុំធ្លក ស្រុកត្រាំង ខេត្តតាកែវ ជាអ្នកបើកបររួមជាមួយអ្នករួមដំណើរពីរនាក់ទៀត (មិនទាន់ស្គាល់អត្តសញ្ញាណ) បានធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតធ្លាក់ផ្លូវហើយបុកលូ បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងពីរនាក់រងរបួសធ្ងន់តែម្តងទៅ។

