ដោយ : ភ្នំធំ / បន្ទាយមានវជ័យ :កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចទីតាំងផលិតទឹកកាធុម១កន្លែនៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានអោយដឹងថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥ អោយដឹងថា: ទីតាំងផលិតទឹកកាធុមនេះ បានលួចផលិតជាច្រើនខែមកហើយ ដើម្បីចែកចាយនៅតាមទីតាំងម៉ាតរបស់ជនជាតិថៃ ក៏ដូចជានៅតាមទីតាំងដទៃទៀតជាពិសេសកន្លែងអនឡាញ ដែលគេនិយមប្រើប្រាស់ទឹកកាធុមនេះ។
ទោះយ៉ាងណា ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៩កញ្ញាមបង្រ្កាបបាន ក្នុងនោះដកហូតស្លឹកកាធុមជាច្រើន និងឧបករណ៍មួយចំនួន។
ប្រភពបន្តថា: បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនស្ត្រីជាជនជាថៃម្នាក់ និងបុរសជាជនជាតិខ្មែរ២នាក់ រួមជាមួយវត្ថុតាងរួមមាន៖ ឆ្នាំងខ្ទះ និងស្លឹកកាធុម និងឧបករណ៍សម្រាប់ផលិតជាច្រើន យកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
បើតាមសមត្ថកិច្ច ទឹកការធុមនេះ ធ្វើឱ្យអ្នកផឹកញៀននិងប៉ះពាល់ដល់សុខភាព មិនខុសពីសារធាតុញៀនទ្បើយ ៕

