ដោយ : ភ្នំធំ / កាថ្មាន់ឌូ- នេប៉ាល :កំហឹងក្រុមបាតុករពលរដ្ឋ ពិសេសយុវជននេប៉ាល់កាលពីពីប៉ុន្មានថ្ងៃមកទល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ នេះ រាប់ម៉ឺននាក់ដែលនាំគ្នាចេញផ្លូវចុះបាតុកម្មប្រឆាំងជាមួយនឹងការដឹកនាំរបស់លោក KP Sharma Oli និងចំណាត់ការលោក។
គឺដែលប្រកាសបិទប្រព័ន្ធផ្សព្វផ្សាយសំខាន់ផ្សេងៗក្នុងប្រទេសរួមមាន Facebook, បណ្តាញសង្គម X, Youtube និងប្រព័ន្ធសង្គមជាច្រើនទៀតដែលបង្ខំចិត្តឲ្យក្រុមយុវជននេប៉ាល់ GenZ (កើតចន្លោះឆ្នាំ ១៩៩៧–២០១២) នាំគ្នាចេញបាតុកម្មនៅទូទាំងក្រុងកថាម៉ាន់ឌូនៃប្រទេសនេប៉ាល់។
ដែលបាតុកម្មមិនធ្លាប់មាននេះបានឈានទៅដល់ការដុតសម្លាប់ភរិយាអតីតនាយករដ្ឋមន្រ្តីនេប៉ាល់ចាស់គឺលោក Jhala Nath Khanal ផងទៀត ។
ក្រុមបាតុករដែលលែងស្តាប់នរណាទាំងអស់ បានដណ្តើមប្រៀបលើកម្លាំងប៉ូលីស ទាហាននិងឥទ្ធិពលសាសនាបាននាំគ្នាដុតបំផ្លាញវិមានតុលាការកំពូល វិមានរដ្ឋសភា វិមានគណបក្សកាន់អំណាច «បក្សសមាជនេប៉ាល់» ដុតផ្ទះនាយករដ្ឋមន្ត្រី និង ផ្ទះអតីតនាយករដ្ឋមន្ត្រី៣នាក់ទៀត ដុតគេហស្ថានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថែមទៀត ។
ករណីនេះ បាននឹងកំពុងស៊ើបអង្កេត ថាតើ នរណា ជនណា ចលនាណាក្នុងឬក្រៅប្រទេសដែលដុតបញ្ឆេះកំហឹងនេះ ?

