ភារកិច្ចអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រគល់ជូនគណ:បញ្ជាការកងឯកភាពខេត្ត

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅសាលប្រជុំ​ ខ​ សាលា​ខេត្ត​បន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ​២០២៦ មានកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការអនុវត្តអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រង​ សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ​ ។

លោក អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈភិបាលខេត្ត​ បានដឹកនាំកិច្ចប្រជុំនេះ ។
និងចូលរួមដោយអភិបាលរងខេត្ត ទទួលបន្ទុក ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមស្ថាប័នតុលាការ​ ស្នងការរងនគរបាលខេត្ត​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ អភិបាលស្រុក/ក្រុងទាំង៩​ ។

ស្មារតីកិច្ចប្រជុំបញ្ជាក់ថា គណ:បញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យត្រូវបង្កើនការខិតខំអនុវត្តយុទ្ធនាការនេះឲ្យបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។
សូមរំលឹកថា យុទ្ធនាការនេះដែលអនុវត្តពីចុងខែមីនាដល់ខែមិថុនាឆ្នាំ២០២៦. ធ្លាប់មានកិច្ចសហការ ដឹកនាំដោយថ្នាក់ជាតិ មានអគ្គស្នងការដ្ឋាននគរបាលជាតិនិងផ្នែកពាក់ព័ន្ធ ។

Leave a Reply

Your email address will not be published. Required fields are marked *