កម្មវិធីផ្សព្វផ្សាយអំពីគម្រោងនិងផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការបណ្ដុះបណ្ដាល ខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីគម្រោងនិងផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការបណ្ដុះបណ្ដាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្ត និងជាអនុប្រធាន ប្រចាំការ គណៈកម្មាធិការខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។និងដោយមានការចូលរួមពីលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អភិបាល.អភិបាលរងក្រុង ស្រុក ទាំង៩ លោកនាយក លោកស្រីនាយិកា តំណាងគ្រឹះស្ថានសិក្សា វិស័យឯកជន និងអង្គការដៃគូ អភិវឌ្ឍន៍ សិស្សានុសិស្ស ។

លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្ត បានលើករាយការណ៍នូវរបាយការណ៍សង្ខេបស្តីពីការផ្សព្វផ្សាយវិស័យ អ.ប.វ. កន្លងមក អំពីគោលបំណង កម្រិតនិងមុខជំនាញដែលត្រូវជ្រើសរើសបណ្ដុះបណ្ដាល លក្ខណៈពិសេសនិងអត្ថប្រយោជន៍ដែលសិស្សទទួលបាន ក៏ដូចជាសំណើនិងសំណូមពរកិច្ចសហការ ដើម្បីឲ្យការផ្សព្វផ្សាយនិងជ្រើសរើសសិស្សសម្រេចបានតាមផែនការកំណត់របស់វិទ្យាស្ថានភូមិបច្ចេកទេសខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឡើងអានសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្តបន្ទាយមានជ័យ នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

ទន្ទឹមជាមួយគ្នានោះដែរលោក យឹម សំណាង បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សជាការបង្កើត និងផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត គឺជាជំហានមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មបច្ចុប្បន្ន។

លោកយឹម សំណាងបានស្នើឲ្យគ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ទាំងអស់ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដើម្បីរៀបចំផែនការសកម្មភាព និងជម្រុញការបណ្តុះបណ្តាលជំនាញដល់យុវជននៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។
ហើយការលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ និងចាប់យកជំនាញបច្ចេកទេសវិជ្ជាជីវៈជាក់ស្តែង ដើម្បីបង្កើតឱកាសការងារល្អៗ ទទួលបានប្រាក់ចំណូលខ្ពស់ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *