ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២ករណី ដកហូត និងបំផ្លាញចោលឧបករណ៍ស្បៃមុង-ព្រួលជាច្រើន រួចរំដោះកូនត្រីជិត ៧០០គីឡូក្រាម


​កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងក្តៅគគុក ដោយបានបែងចែកជា ២ក្រុម ចុះតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
​១. ប្រតិបត្តិការក្រុមទី១ (ស្រុកកំពង់លែង)
ដឹកនាំដោយ លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងសង្កាត់រដ្ឋបាលជលផលកំពង់លែង បានចុះល្បាត និងត្រួតពិនិត្យចាប់ពីចំណុចភូមិសាស្ត្រឃុំពោធិ៍ ដល់ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានប្រទះឃើញ និងបង្ក្រាបបទល្មើសនេសាទប្រើប្រាស់របាំងស្បៃមុងខុសច្បាប់នៅក្នុងដែនទឹកនោះ។
​២. ប្រតិបត្តិការក្រុមទី២ (ស្រុកជលគិរី)
ដឹកនាំដោយ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយសង្កាត់រដ្ឋបាលជលផលជលគិរី និងសហគមន៍នេសាទភូមិកោះធំ បានចុះប្រតិបត្តិការនៅចំណុចព្រែកយួន ស្ថិតក្នុងភូមិថ្មី (អន្លង់អក) ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
​លទ្ធផលសរុបនៃការបង្ក្រាប និងបំផ្លាញចោលវត្ថុតាងនៅហ្នឹងកន្លែង (សរុប ២ករណី)៖ករណីបទល្មើសឧបករណ៍នេសាទបំផ្លាញចោលប្រវែង/ចំនួនកូនត្រីចម្រុះរំដោះចាក់លែង
ករណីទី១ (ស្បៃមុង និងព្រួល)- របាំងព្រួលផ្ចិតព្រែក
– លបឫស្សី
– បង្គោល- ៣កន្លែង (ប្រវែង ៣៥ម៉ែត្រ)
– ៣គ្រឿងឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង បានចំនួន ០២ ករណី ដែលមានដូចខាងក្រោម៖
១-របាំងព្រួលផ្ចិតព្រែកចំនួន០១ករណី ស្មើនឹង ៣កន្លែង ប្រវែង ៣៥ ម៉ែត្រ លបឬស្សីចំនួន ៣គ្រឿង បង្គោលចំនួន ៦០ដើម ចាក់លែងកកូនត្រីចំរុះ ចំនួន១០គីឡូក្រាម។
– ៦០ដើមចាក់លែងកូនត្រី១០ គីឡូក្រាម
ករណីទី២ (របាំងស្បៃមុង)- របាំងស្បៃមុង
– លូស្បៃមុង
– បង្គោល- ២៨កន្លែង (ប្រវែង ១,១៥០ម៉ែត្រ)
– ៣៥មាត់
– ៤៥០ដើមចាក់លែងកូនត្រី៦៦០ គីឡូក្រាម ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ត្រូវបានរុះរើ និងកម្ទេចចោលនៅនឹងកន្លែង ឯកូនត្រីចម្រុះសរុបចំនួន ៦៧០ គីឡូក្រាម ត្រូវបានរំដោះចាក់លែងចូលទៅក្នុងដែននេសាទធម្មជាតិវិញ ដើម្បីថែរក្សានិរន្តរភាពផលស្តុកជលផល៕

Leave a Reply

Your email address will not be published. Required fields are marked *