ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុក ដើម្បីក្តាប់អំពីលទ្ធផលការងារដែលកំពុងអនុវត្ត និងសម្រេចបាន ព្រមទាំងបញ្ហាប្រឈមនានា និងលើកទិសដៅសម្រាប់អនុវត្តបន្ត។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកបរិបូណ៌ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី អភិបាលរងស្រុក, នាយករដ្ឋបាលស្រុក, ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរិបូណ៌ និងប្រធានមន្ទីរពេទ្យបង្អែកស្រុក។
នៅក្នុងឱកាសនោះ អង្គប្រជុំបានផ្តោតលើការពិភាក្សាយ៉ាងល្អិតល្អន់ទៅលើ៖
ការវាយតម្លៃលទ្ធផលការងារដែលអនុវត្តបានកន្លងមក និងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ។
ការកំណត់ទិសដៅការងារសំខាន់ៗដើម្បីបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ការផ្សព្វផ្សាយនូវអនុសាសន៍ និងការងារចាំបាច់មួយចំនួនទៀត ពាក់ព័ន្ធនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

