សាខា កាកបាទក្រហម ខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះថ្មី ជជូនជូនប្រជាពលរដ្ឋនៅស្រុកស្វាយចេកនិងក្រុងសិរីសោភ័ណ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ផ្ផ្ទះថ្មី២ខ្នង និងបង្គន់អនាម័យដែលសាងសង់ប្រើប្រាសថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យត្រូវបានប្រគល់ជូនពលរដ្ឋនៅឃុំតាបែនស្រុកស្វាយចេកនិងនៅសង្កាត់ម្កាក់ក្ុំតាបែនស្រុកស្វាយចេកនិងនៅសង្កាត់ម្កាក់ក្រុងសិរីសោភ័ណ។

ថ្ងៃទី១៤ខែមិថុនា បានប្រគល់ជូន អ្នកស្រី វៃ លិន ជាស្ត្រីមេម៉ាយនិងដែលមានជីវភាពក្រីក្រកូនក្នុងបន្ទុកច្រើនរស់នៅភូមិតាបែន ឃុំស្វាយចេក ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។និងប្រគល់ជូនអ្នកស្រីម៉ៅ ឈឿយ ជាស្ត្រីមេម៉ាយអាយុ៦៨ឆ្នាំ មានភាពក្រីក្ររស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
ផ្ទះអ្នកស្រីត្រូវបានរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅ មានសមាជិកគ្រួសារចំនួន ៦នាក់។
ផ្ទះមនុស្សធម៌របស់សាខាមានលក្ខណៈសមរម្យដែលចំណាយថវិកាសាងសង់ចំនួន១០ ៧៩២ ១០៩រៀល/១ខ្នង ។ ហើយអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយ កម្រិត ដែរ ។
យោងតាមការស្រាវជ្រាវរបស់ក្រុមប្រតិបត្តិសាខាទៅពិនិត្យឃើញថាគ្រួសារឈ្មោះ វៃ លិន ជាស្រ្តីមេម៉ាយមានអាយុ ៥៨ឆ្នាំនិងអ្នកស្រីម៉ៅ ឈឿយ ជាស្ត្រីមេម៉ាយអាយុ៦៨ឆ្នាំ។គ្រួសារនេះរស់នៅក្នុងសភាពក្រីក្រគ្មានផ្ទះសម្បែង។

លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្ទាយមានជ័យ រួមនឹងលោកជំទាវជ័យ ណារី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់។
លោក អ៊ុំ រាត្រីបានបន្តថា : រាល់ អំណោយមនុស្សធម៌ ព្ព្រមទាំងផ្ទះដែលបានផ្លល់ជូនគឺបានមកពីការកៀងគរមូលនិធិចូលរួមបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនពីសប្បុរសជនជិតឆ្ងាយដើម្បីគាំទ្រដល់វិស័យមនុស្សធម៌ ។
សូមរំលឹកថា បើគិតមកដល់ពេលនេះ សាខាបានអនុវត្តការសាងសង់ផ្ទះបានចំនួន ២៧ខ្នងផ្ទះ ។

គួរបញ្ជាក់ថាក្រៅពីផ្ដល់ក្រៅពីការផ្តល់ផ្ទះក៏មានការចែកជូនអំណោយមនុស្សធម៌នៅអង្ករ ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ មុង១ ភួយ១ ក្រមា១ ធុងទឹក៦០ លីត្រ១ ឆ្នាំង២ ចានបាយ ៥ ស្លាព្រា៥ កន្ទែលជ័រ១ និងថវិកាមួយចំនួន។

ដោយឡែកគ្រួសារក្រីក្រសរុបចំនួន២០គ្រួសារ និងប្រជាពលរដ្ឋចូលរួម ៤០នាក់ ក៏ទទួលបានអំណោយផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *