≪ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រសម្ភាសស៊ើបអង្កេត សម្រាប់មន្ត្រីអន្តោប្រវេសន៍≫

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រសម្ភាសស៊ើបអង្កេតសម្រាប់មន្ត្រីអន្តោប្រវេសន៍ ជាមួយលោកវរសេនីយ៍ឯក ឈូ ឡាយហៀង នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃអគ្គនាយកដ្ឋានអន្តោប្រវេស និង លោកស្រី Viyaleta VOLKAVA មន្ត្រីផ្នែកការពារនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃគម្រោងការពារជនចំណាកស្រុកដែលងាយរងគ្រោះ និងជនរងគ្រោះនៃការជួញដូរមនុស្ស ហើយវគ្គបណ្តុះបណ្តាលនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលជប៉ុន ៕

Leave a Reply

Your email address will not be published. Required fields are marked *