រដ្ឋបាលខេត្តស្ទឹងត្រែង ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាជំរុញការវិនិយោគទ្វេភាគី ជាមួយខេត្តហ្សាឡាយ នៃប្រទេសវៀតណាម


​(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ចខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ បន្តចុះទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម យ៉ាងកក់ក្តៅ។
​ការអញ្ជើញមកដល់របស់គណៈប្រតិភូជាន់ខ្ពស់ខេត្តហ្សាឡាយនាពេលនេះ គឺដើម្បីចូលរួមក្នុង «វេទិកាជំរុញការវិនិយោគទ្វេភាគី» រវាងខេត្តទាំងពីរ (ស្ទឹងត្រែង-ហ្សាឡាយ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះរដ្ឋបាលខេត្តស្ទឹងត្រែង ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី។
​វេទិកាធុរកិច្ច និងការវិនិយោគទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព ក៏ដូចជាបើកឱកាសក្នុងការស្វែងរកដៃគូវិនិយោគ និងជំរុញទំហំពាណិជ្ជកម្មរវាងខេត្តទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *