អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះបិទសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូខុសច្បាប់មួយកន្លែង ក្នុងស្រុករលាប្អៀរ ​


​កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះសម្រេចបិទទីតាំងសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូមួយកន្លែង ដែលដំណើរការដោយគ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងស្រុករលាប្អៀរ។
​ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីសំណាក់លោកព្រះរាជអាជ្ញារង ព្រមទាំងមានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះផងដែរ។ ទីតាំងសិប្បកម្មដែលត្រូវបិទនេះ ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
​លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា៖
​”ការសម្រេចចុះបិទសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូ នៅក្នុងស្រុករលាប្អៀរនាពេលនេះ គឺដោយសារតែទីតាំងខាងលើ ដំណើរការអាជីវកម្មដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធនោះឡើយ។”
​បច្ចុប្បន្ន អាជ្ញាធរនិងសមត្ថកិច្ចជំនាញ បានផ្អាកសកម្មភាពទីតាំងនោះជាបណ្តោះអាសន្ន និងបន្តចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *