ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ជំរំភៀសសឹកបណ្ដោះអាសន្នស្លក្រាមស្រុកស្វាយចេកនៃខេត្តបន្ទាយមានជ័យត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានប្រសិទ្ធថា «ភូមិរង់ចាំ»។
សម្តេចតេជោមានប្រសាសន៍កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៦ ខណ:សួរសុខទុក្ខពលរដ្ឋភៀសសឹកថា ទោះយើងសាងសង់ភូមិនេះហើយ ប៉ុន្តែយើងមិនបោះបង់ការទាមទារដីត្រឡប់មកវិញនោះទេ ។
ទោះបីជាទាមទារបានទឹកដីវិញក៏ដោយ ក៏រាជរដ្ឋាភិបាលត្រូវប្រគល់ផ្ទះអតីតយុទ្ធជននិងដីធ្លីផ្ទះ ដីអាស្រ័យផលដែលបងប្អូនបាននឹងកំពុងស្នាក់នៅបណ្តោះអាសន្ននេះ ជូនបងប្អូនជាកម្មសិទ្ធិអស់១ជីវិតដែរ ។
សម្តេចតេជោហ៊ុន សែន ថ្លែងបន្តថា: ចំពោះទឹកកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ គឺទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺចរចាដោយសន្តិវិធី។ មិនជ្រើសរើសការវាយបក ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា: មកទល់ពេល,ឪនេះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ននេះ មានចំនួន៣. ៣១៨គ្រួសារ/ខ្នងផ្ទះ ស្មើនឹងចំនួន១១.២១៧នាក់ ដោយដីទទួលបានមានយ. ក្នុង១គ្រួសារ និងទំហំផ្ទះ ៥ម៉ែត្រ×៧ម៉ែត្រ និងមានដីសម្រាប់បង្កបង្កើនផលទៀតផង។
ចំពោះមុខ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា បានដាក់កម្មវិធីមួយគឺមាន” ភូមិផ្ទះស្អាត “ដើម្បីប្រលងប្រណាំង ហើយអ្នកលេខ១ ទទួលបានថវិកា ៣ពាន់ដុល្លារ លេខ២ ថវិកា ២ពាន់ដុល្លារ និងលេខ៣ ថវិកា ១ពាន់ដុល្លារ ។ ការវាយតម្លៃ៣ខែម្តង និងបន្ត។
ចំពោះពលរដ្ឋភៀសសឹកនៅសហគមន៍នេះ បានចាប់អារម្មណ៍និងទទួលស្គាល់ថា ភាពរងគ្រោះរបស់ពួកគេមកពីថៃឈ្លានពាន បំផ្លិចបំផ្លាញ កាន់កាប់ទឹកដីដោយខុសច្បាប់ ហើយរារាំងពួកគេមិនឲ្យវិលត្រឡប់ទៅផ្ទះសម្បែង ភូមិករ៍ ប្រកបរបររកស៊ីដូចដើមវិញនភូមិជោគជ័យ ព្រៃចាន់ បន្ទាយមានរឹទ្ធិ ថ្នល់បំបែក ត្រពាំងសំរោង សាមគ្គី ។
ចំណែកអាជ្ញាធរ មានសមត្ថកិច្ចនិងដៃគូអភិវឌ្ឍន៍នានាបានទទួលខុសត្រូវឬឆ្លើយតបដោយជន្លៀសពលរដ្ឋទៅមណ្ឌលសុវត្ថិភាព(ជំរំជនភៀសសឹក) ផ្តល់ស្បៀងអាហារ ថ្នាំសង្កូវ សេវានានា ហើយពេលនេះ បានកសាង និងផ្តល់ផ្ទះអតីតយុទ្ធជននិងដីធ្លី នៅមណ្ឌលជនភៀសសឹកស្លក្រាមអោយពួកគេស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងប្រកបរបរចិញ្ចឹមជីវិត ៕

