ចុះពិនិត្យផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេស ទិដ្ឋភាពច្បាប់ និងសុវត្ថិភាព ចំពោះការដ្ឋានសាងសង់ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន០១ស្ថិតនៅភូមិក្បាលស្ពានក្រុងសិរីសោភ័ណ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យនិងចូលរួមពីអាជ្ញាធរក្រុងសិរីសោភ័ណ បានចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន ០១ទីតាំង ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីឲ្យដឹងថា: បំណងនៃការចុះនេះដើម្បីពិនិត្យផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេស ទិដ្ឋភាពច្បាប់ និងសុវត្ថិភាព ចំពោះការដ្ឋានសាងសង់ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន ថ្មី១ទីតាំងនេះ បន្ទាប់ពីមានការស្នើសុំ ៕

Leave a Reply

Your email address will not be published. Required fields are marked *