ដោយ : ភ្នំធំ /ត្បូងឃ្មុំ :នៅរសៀល ថ្ងែទី១៧ មិថុនា ២០២៦ នេះ គណ:ប្រតិភូខេត្ត បន្ទាយមានជ័យ ដឹកនាំលោកហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ប្លែក វ៉ារី ប្រធានក្រុមក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ ចូលរួម គោរព វិញ្ញាណក្ខន្ធវិរជនស្នេហាជាតិកម្ពុជានៅតំបន់ប្រវត្តិសាស្ត្រ យោធា កោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត ខេត្ត ត្បូងឃ្មុំ ។
គណប្រតិភូបានដាក់កម្រងផ្កាគោរពដួងវិញ្ញានក្ខន្ធ វីរៈជន ស្នេហាជាតិដែលបានពលីជីវិតក្នុងសមរភូមិ ឈានទៅរំដោះ ជាតិ កាលពីថ្ងៃទី២០មិថុនា១៩៧៧ ។
ឆ្នាំនេះខួបទី៤៩ឆ្នាំនៃការចងចាំ ដំណើរឆ្ពោះទៅកាន់ការ ផ្តួលរំលំ របប ប្រល័យពូជសាសន៍ ខ្មែរក្រហម ប៉ុលពត អៀង សារី ខៀវ សំផន ( ២០មិថុនា១៩៧៧_ ២០ មិថុនា២០២៦ ) ៕

