សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យប្រារព្ធបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុយាងចូល ៩១ព្រះវស្សា

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ព្រឹកថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២៦ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានរៀបចំ
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់ព្រះជន្ម ៩០ យាងចូល ៩១ព្រះវស្សា ។

លោកអ៊ុំ រាត្រី ប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តនិងជាអភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានអានសារថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាត តាងនាម
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាកូនចៅ សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។

សារបានបន្តថា: ទូលព្រះបង្គំ យើងខ្ញុំសូមសម្តែងនូវកតញ្ញុតាធម៌ដ៏ស្មោះស្ម័គ្របំផុតចំពោះ សម្តេចព្រះមហាក្សតី ដែលកន្លងមកទ្រង់បានលះបង់ ព្រះកាយពល និងព្រះរាជបញ្ញាញាណប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គ ឧត្តមថ្លៃថ្លា ក្នុងការបំពេញព្រះរាជតួនាទី ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ ការបរទេស និង
សាសនា ដើម្បីភាពសុខសាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។

ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជានិងក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាក់របស់ប្រជាពលរដ្ឋ លើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋទូទាំង់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីចម្រើនព្រះជន្មសាខាកាកបាទក្រហមបានចែកជូននូវអំណោយមនុស្សធ៌មជូនបងប្អូនពលរដ្ឋក្រីក្រចំនួន ៣៦គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរមុង១,ភួយ១,ក្រមា១,សារុង១ មី១កេះ និងថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *