ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជម្រុញដូច្នេះ ខណ:អញ្ជើញជាមួយ លោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត និង អញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកស្វាយចេកនិងអភីបាលស្រុកថ្មពួកកាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៦ ។
លោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សនៃសាលាខេត្ត បានអានអនុក្រឹត្យរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានតែងតាំងលោក ស៊ុត ង៉ុយ ពីអភិបាលរងស្រុកព្រះនេត្រព្រះ មកកាន់តំណែងជាអភិបាលស្រុកស្វាយចេក ជំនួសលោក លឿង សុភក្តិ ពីអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោក រ័ត្ន ដាស៊ីណង់ ពីអភិបាលស្រុកមង្គលបូរី ឱ្យកាន់មុខតំណែងជាអភិបាលស្រុកថ្មពួក ជំនួសលោក អែម សុខា ពីអភិបាលនៃគណៈអភិបាលស្រុកថ្មពួក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ជំនួសលោកកែវ តារារស្មី ពីអភិបាល ស្រុកអូរជ្រៅ ឱ្យកាន់មុខតំណែងជាអភិបាលស្រុកមង្គលបូរី។
ជាការឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាលនេះ លោក ស៊ុត ង៉ុយ , លោករ័ត្ន ដាស៊ីណង់ ដែលមកកាន់តំណែងជាអភិបាលស្រុកថ្មី ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងចូលរួមបំពេញការងារឲ្យបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ គោរពបទដ្ឋាន បទបញ្ជារ សេចក្តីណែនាំ ច្បាប់ ច្បាប់រដ្ឋធម្មនុញ្ញ ។
នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តល់អនុសាសន៍ ផ្តាំផ្ញើនូវកិច្ចការមួយចំនួនដល់អភិបាលស្រុកដែលទេីបតែងតាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរជាមួយមន្ត្រីក្រោមឱវាទ មិនត្រូវមានការបែងចែកជាបក្ខជាពួក, យកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត,។
បន្តចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់ឱ្យមានប្រសិទ្ធភាព ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដេីម, អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
សហការជាមួយកងកម្លាំងមានសមត្ថឭឭឭឮកិច្ច ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយនូវរាល់សកម្មភាពក្មេងទំនើង អានាចារ ល្បែងស៊ីសង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ពិសេសបទល្មើសថ្មី Onlines Scams ផងដែរ ។
លោកអ៊ុំ រាត្រី បន្តថា : អភិបាលស្រុកមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីកៀរគរធនធានធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន, រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពកាន់ប្រសើរឡើង ៕

