ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សា ខេត្ត បានដឹកនាំក្រុមការងារនាំយកអំណោយ ជាសម្ភារៈសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹកនៅមណ្ឌលជនភៀសសឹកស្លក្រាមដើម្បី ដេីម្បីចូលរួមអបអរសាទរ ខួបលើកទី៧៧ទិវាកុមារអន្តរជាតិ ១ មិថុនា។ ។
យោងមន្ទីរអប់រំ យុវជននិងកីឡានិងមន្ទីរសង្គមកិច្ច ក៏ដូចជាអាជ្ញាធរឲ្យដឹងថា: នៅមណ្ឌលជនភៀសសឹកស្លក្រាម មានពលរដ្ឋនិងកុមារភៀសសឹកចំនួន ១៧ ០១៦នាក់ និងលោកគ្រូ -អ្នកគ្រូ ៥៧នាក់ ។ ពពួកគេស្នាក់នៅផ្ទះអតីតយុទ្ធជននិងនិវត្តន៍ជននៃមណ្ឌល ស្ថិតភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះ កុមារដល់អាយុចូលរៀនដែលកំពុងរៀន និងបង្រៀននៅសាលាបណ្តោះអាសន្ន មាននៅ១- សាលាបឋមសិក្សា ជោគជ័យ ២-សាលាបឋមសិក្សា ព្រៃចាន់ និង៣-សាលាបឋមសិក្សានិងអនុវិទ្យាល័យបន្ទាយមានរឹទ្ធិ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ-អ្នកគ្រូ ដែលជានិច្ចកាលតែងតែបង្ហាត់បង្រៀន អប់រំដល់កូនៗ ក្មួយសិស្សានុសិស្សប្រកបដោយទំនួលខុសត្រូវ តាំងពីអំឡុងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃមិនទាន់មានការឈ្លានពាន រហូតដល់មានការផ្ទុះអាវុធលេីកទី១ និងលោកទី២ ដែលបណ្តាលឱ្យសាលារៀនរងការខូចខាត។
រដ្ឋាភិបាលនិងយោធាថៃប្រេីប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោង ទម្លាក់គ្រាប់បែក ចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ធ្វេីឱ្យហេដ្ឋារចនាសម្ព័ន្ធសាធារណ:និងឯកជន ។
យោធាថៃបានរាយលួសបន្លា ដាក់ទូកុងតឺន័រ កាយ ជីកប្រឡាយ សាងសង់សំណង ហ៊ុំព័ទ្ធយក កាន់កាប់ដោយខុសច្បាប់ទាំងកម្រាលយកដី វាយបំផ្លាញផ្ទះពលរដ្ឋ និងសាលារៀនក៏ត្រូវបានយោធាថៃបំផ្លាញចោល។
ពោលគឺដោយសារ ទោះបីជាឈ្លានពានបូរណភាព អធិបតេយ្យភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនក៏ដោយ ចំពោះលោកគ្រូ-អ្នកគ្រូ ក៏នៅតែបានក្រាញរនៀលនៅជាមួយកូនៗ ក្មួយៗ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញេីរណែនាំ ដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រដើម្បីមានចំណេះដឹង មានជំនាញក្លាយជាជាធនធានដ៏សំខាន់សម្រាប់ខ្លួនឯង ក្រុមគ្រួសារនិងប្រទេសជាតិ ៕

