ដោយ : ភ្នំធំ / ភ្នំពេញ :ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមូលនិធិពិសេសសម្រាប់ភាគីកម្ពុជាលើគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នេះ បើតាមលោកវ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាក្នុងសំណេរលោកកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៦ ។
ចំនួនគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរវាងចិន-កម្ពុជា បានឈានដល់ចំនួន ១១៣ គម្រោង ដែលគ្របដណ្តប់លើវិស័យជាច្រើនមានដូចជា ការកាត់បន្ថយភាពក្រីក្រ ការអប់រំ សុខាភិបាល កសិកម្ម ការអភិវឌ្ឍបៃតង និងការផ្លាស់ប្តូរឌីជីថល ដែលបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនាមិត្តភាពរបស់ប្រទេសឡានឆាង-មេគង្គ ក្រោមពាក្យស្លោកមួយពោលថា «ផឹកទឹកទន្លេតែមួយ វាសនាផ្សារភ្ជាប់រួមគ្នាតែមួយ»។
Wang Wenbin ថ្លែងបន្តថា:
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសឡានឆាង-មេគង្គទាំងប្រាំមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គសម្រេចបានលទ្ធផលផ្លែផ្កា និងបានក្លាយជា «វេទិកាមាស» សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ភាគីចិនរីករាយក្នុងការសហការគ្នាជាមួយប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកនូវ«ទសវត្សរ៍មាស»ថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជននៃប្រទេសទាំងប្រាំមួយ។
យើងខ្ញុំស្វាគមន៍មិត្តភក្តិកាន់តែច្រើន ដើម្បីចូលរួមក្នុងបុព្វហេតុកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ៕

