ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អ្នកសារព័ត៌មានអនឡាញកម្ពុជា២រូប នៅខេត្តបន្ទាយមានជ័យត្រូវបានចោទប្រកាន់ពី”បទក្បត់ជាតិ” ចំពោះការផ្សព្វផ្សាយព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ។
នេះបើតាមសេចក្តីប្រកាសរបស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលចេញផ្សាយនៅរសៀលថ្ងៃទី៨កញ្ញាឆ្នាំ២០២៥ ។
លោកផន សុភា និងលោក ភាព ភារ៉ា ជាអ្នកសារព័ត៌មានធីអេសភី ៦៨ ធីវីអនឡាញ ឬ TSP 68 Online។
ផន សុភា មានលំនៅនៅស្រុកថ្មពួក។ ឯភាព ភារ៉ា មានលំនៅនៅក្រុងសិរីសោភ័ណ ។
ប្រភពរូបភាពនិងព័ត៌មានពីអង្គការសម្ព័ន្ធនិងជំរឿនសិទ្ធិមនុស្សកម្ពុជាហៅលីកាដូ អោយដឹងកាលពីចុងខែកក្កដាកន្លងទៅលោកផន សុភា និងលោក ភាព ភារ៉ា ត្រូវបានសមត្ថកិច្ចកងកម្លាំងចាប់ខ្លួនក្រោមបទចោទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ អាចធ្វើឲ្យអន្តរាយការការពារ»។
តាមលីកាដូ អ្នកសារព័ត៌មានទាំង២នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីចុះផលិតបទយកការណ៍មួយក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ក្បែរព្រំដែនកម្ពុជា-ថៃ។
សូមជំរាបថា ក្រោមបទចោទក្នុងទង្វើអំពើក្បត់ជាតិនេះលោក ផន សុភា និងលោក ភាព ភារ៉ា នឹងប្រឈមការជាប់ទោសពន្ធនាគារពី៧ ទៅ១៥ ឆ្នាំ ជុំវិញការបង្ហោះព័ត៌មានលើបណ្តាញសង្គមពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ៕
