ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ។
ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៦(ថ្ងៃទី១) មានភ្ញៀវទេសចរសរុបចំនួន ៥២.១២៨នាក់ ក្នុងនោះ៖ -ភ្ញៀវជាតិមានចំនួន ៥២.១២៣នាក់ ។ -ភ្ញៀវបរទេស មានចំនួន ០៥នាក់ ។.
នេះបើតាមលោក ឈឿន សេរីវុធ ប្រធានមន្ទីរទេចរណ៍ខេត្តបន្ទាយមានជ័យឲ្យដឹងកាលពីថ្ងៃទី១៥ខែមេសាឆ្នាំ២០២៦ ។
លោកបានបន្តថា អំពីស្ថិតិភ្ញៀវទេសចរធ្វើដំណើរកម្សាន្តថ្ងៃទី១៥ខែមេសាឆ្នាំ២០២៦(ថ្ងៃទី២)មានសរុបចំនួន ៨៨.៤៥២នាក់ ក្នុងនោះ៖ -ភ្ញៀវជាតិមានចំនួន ៨៨.៤៤៩នាក់ ។ -ភ្ញៀវបរទេស មានចំនួន ០៣នាក់ ៕

