ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ភូមិនានានៅឃុំគោករមៀតស្រុកថ្មពួករងគ្រោះដោយខ្យលកន្ត្រាក់ទៀតហើយ។ នាថ្ងៃទី២នៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី ពស២៥៧០-គស២០២៦ គឺល្ងាចថ្ងៃទី១៥ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ៥:៤០ នាទី.នៅភូមិគោករមៀតមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បង្ករឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២៨៧ខ្នង ដែលខូចខាតទាំងស្រាល ទាំងមធ្យម ទាំងធ្ងន់ ។
លោកយង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួកអោយដឹងថា: នេះគ្រាន់តែព័ត៌មានបឋម។នៅពេលព្រឹកថ្ងៃទី១៦ខែមេសា នេះការស្រាវជ្រាវបន្តឃើញថា ខ្យល់កន្ត្រាក់នោះបង្កប៉ះពាល់នេះមានលើភូមិចំនួន៨ភូមិ ឯណោះ មិនមែន១ភូមិទេ ។
គឺនៅភូមិថ្មីភូមិស្ដៅភូមិតាឡីភូមិគោករមៀតភូមិស្ពានភូមិសិរីកាភូមិ៥មីនានិងភូមិគោកព្រេច ។
លោកស្រង់ប្រភពសមត្ថកិច្ចនគរបាលនិងអាជ្ញាធរភូមិ ឃុំដូចដែលបញ្ជាក់ថា : ផលប៉ះពាល់ខូចខាតស្រាលផងដែរ ក៏មានលើសាលារៀនចំនួន២ខ្នង , សាលាឆាន់១ ខ្នង
ដោយសារនៅឃុំគោករមៀតនេះ ឧស្សាហ៍មានរឿងមិនប្រក្រតីនិងពលរដ្ឋតវ៉ា រាប់ទាំងពលរដ្ឋភៀសសឹកនោះ ទើបក្នុងសំណេរមួុយ លោកយង់ យឺន បានសរសេរដូច្នេះថា :” សូមបងប្អូនរក្សាភាពស្ងប់ស្ងាត់ស្រាលផងដែរ អាជ្ញាធរមិនព្រងើយកន្តើយទេ” ។
ជាក់ស្តែង នៅថ្ងៃត្រង់ទី១៦ខែមេសា នេះ អាជ្ញាធរនិងគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យ វាយតម្លៃនិងត្រៀមរៀបចំអំណោយជូនពលរដ្ឋរងគ្រោះទៅតាមស្ថានភាពជាក់ស្តែងផងដែរ ៕

