ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ខ្យល់កន្ត្រាក់បង្កលើចំនួន៩ភូមិ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក កើនដល់ជាងប្រមាណជាង៤០០ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៦ ។
ព្រឹកថ្ងៃទី១៦ខែមេសា ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំង ជួយរុះរើ និងរៀបចំជួសជុសផ្ទះ ព្រមទាំងនាំយកអំណោយស័ង្កសី ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្តលជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ ៕

